Sunday, April 28, 2013
Thursday, April 25, 2013
ថៃការពារខ្លួនថាអ្វីដែលបានធ្វើនៅតំបន់ប្រាសាទព្រះវិហារជាការការពារខ្លួន
ភ្នំពេញ៖ ប្រទេសថៃនៅថ្ងៃពុធនេះបានប្រកាន់ជំហរថាអ្វីដែលខ្លួនបានធ្វើកន្លងមកជុំវិញជម្លោះនៅតំបន់ប្រាសាទព្រះវិហារដែលមានវ័យចំណាស់ជាង៩០០ឆ្នាំគឺជាការប្រើប្រាស់សិទ្ធិការពារខ្លួនទៅតាមច្បាប់អន្តរជាតិ។
នៅក្នុងការឡើងឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីកម្ពុជាកាលពីថ្ងៃច័ន្ទ លោក វីរ៉ាឆៃ ផ្លាសៃ ឯកអគ្គរាជទូតថៃប្រចាំទីក្រុងឡាអេ បាននិយាយថាអស់រយៈពេលពាក់កណ្តាលសតវត្សរ៍មកនេះកម្ពុជាមិនដែលជំទាស់នឹងខ្លឹមសារនៃសាលក្រមហើយបានទទួលស្គាល់មកទល់ពេលនេះអំពីសកម្មភាពដំបូងរបស់ខ្លួនក្នុងតំបន់នេះដែលខ្លួនទើបតែទាមទារនាពេលថ្មីៗនេះ ដែលទើបតែចាប់ផ្តើមនៅឆ្នាំ១៩៩៨ដោយមានការសាងសង់វត្តនៅទីនោះ។
លោកបាននិយាយថានៅដើមឆ្នាំ២០០០ ការទន្ទ្រានជាបន្តបន្ទាប់ត្រូវបានសម្គាល់ឃើញថា ហួសពីខ្សែបន្ទាត់ដែលសម្រេចដោយគណរដ្ឋមន្ត្រីនៅលើទឹកដីថៃ និងដោយរំលោភលើ
មាត្រា៥នៃអនុសារណៈយោគយល់ឆ្នាំ២០០០។
លោកបានបញ្ជាក់ថាវាជាសកម្មភាពមិនស្របច្បាប់ដែលធ្វើឱ្យអស្ថិភាពដល់ដំណើរការចរចាអនុស្សារណនៃការយោគយល់គ្នានេះហើយការណ៍នេះបានធ្វើឱ្យមានការតវ៉ាជាបន្តបន្ទាប់នៅប្រទេសថៃហើយដោយសារភាតរភាពអាស៊ាន ប្រទេសថៃបានខិតខំបង្ហាញពីការអត់ធ្មត់ជាអតិបរិមារបស់ខ្លួនដោយប្រើប្រាស់យន្តការបន្ថែម ដោយរួមទាំងការប្រើប្រាស់គណៈកម្មការព្រំដែនរួមដែលបង្កើតឡើងដោយអនុស្សារណៈជាដើម។
«បន្ទាប់ពីការចរចាដោយសុច្ចរិតបានបរាជ័យជាបន្តបន្ទាប់មក ប្រជាជនថៃបានប្រតិកម្មនិងបង្កើនការតវ៉ារបស់ពួកគេទៅនឹងការរំលោភអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ពួកគេ។ នេះគឺជាដើមហេតុពិតប្រាកដនៃជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ ដែលអ្វីទាំងអស់សុទ្ធតែបង្កឡើងដោយភាគីកម្ពុជា។ អ្វីទាំងអស់ដែលថៃបានធ្វើកន្លងមកគឺប្រើប្រាស់សិទ្ធិការពារខ្លួនក្រោមច្បាប់អន្តរជាតិ»។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃច័ន្ទបានចោទ ប្រកាន់ប្រទេសថៃថាការស្នើសុំឱ្យមានការបកស្រាយសាលក្រមនេះគឺបានកើតចេញពីការឈ្លានពានដោយយោធាថៃមកលើ កម្ពុជាដែលកាលនោះដឹកនាំដោយលោកនាយករដ្ឋមន្ត្រី អាភីស៊ីត វីចាជីវ៉ា។
លោកហោ ណាំហុងបាននិយាយថានៅតាមព្រំប្រទល់ដែននៃប្រទេសទាំងពីរនៅលើតំបន់ប្រាសាទ ព្រះវិហារពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១ចាប់ពីពេលដែលកម្ពុជាបានទទួល ជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីរបស់បេតិកភណ្ឌ ពិភពលោករបស់អង្គការយូនីស្កូ។
លោកបាននិយាយទៀតថាចំណុចចាប់ផ្តើមនៃឧបទ្ទវហេតុផ្ទុះអាវុធអស់ទាំង នេះគឺជាចំណុចចាប់ផ្តើមនៃការទាមទារដីទំហំ៤,៦គមនៅតំបន់ក្បែរប្រាសាទ ព្រះវិហារ។លោកបានបញ្ជាក់ថាប្រទេសថៃហាក់បីដូចជាភ្លេចពីការ វាយប្រហារផ្នែកយោធាទាំងអស់មកលើកម្ពុជាដែលមានអាវុធអន់ខ្សោយពី ឆ្នាំ២០០៨ដល់ឆ្នាំ២០១១ដែលបានបង្កវិនាសកម្ម ធ្វើឱ្យខូចខាតលើតួរប្រាសាទ ក៏ដូចជាបង្កឱ្យមានរបួសការបាត់បង់អាយុជីវិតមនុស្សក្រោយពីការឈ្លាន ពានដោយយោធាទាំងអស់នេះ។
មេធាវីការពារឱ្យភាគីថៃបាននិយាយថាកម្ពុជាបានប្រើប្រាស់សេចក្តីប្រកាសមិនត្រឹមត្រូវជាច្រើន ដោយយោងតាមភស្តុតាងផ្សេងៗរួមទាំងផែនទីឧបសម្ព័ន្ធទី១ផងដែរ។
«នេះគឺជាការក្លែងបន្លំអនុសញ្ញាឆ្នាំ១៩០៣និង១៩០៤»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ជាលាយលក្ខអក្សររបស់ក្រុមមេធាវីថៃដែលវីអូអេទទួលបាន៕

គ្រោះថ្នាក់ចរាចរណ៍ថយចុះតែចំនួនអ្នកស្លាប់កើនឡើងក្នុងពេលបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃមុននិងក្រោយចូលថ្ងៃឆ្នាំខ្មែរប្រពៃណីជាតិដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះយ៉ាងតិចមានមនុស្សចំនួន៦៦នាក់បានស្លាប់បាត់បង់ជីវិតនិងជាង៣០០នាក់ផ្សេងទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ចំនួនអ្នកស្លាប់បានកើនឡើងបើប្រៀបធៀបរយៈពេល៥ថ្ងៃដូចគ្នាកាលពីឆ្នាំ២០១២។ នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសរបស់ក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍នេះ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិបាននិយាយថាមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះបានកើតឡើងដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងប្រមាណ២៤ភាគរយ លើសល្បឿនកំណត់៤៧ភាគរយនិងការបើកប្រជែងគ្នាមិនប្រយ័ត្ន១៣ភាគរយ។
លោកបានបញ្ជាក់បន្ថែមថា៖
«យើងមានការសោកស្តាយចំពោះគ្រោះថ្នាក់ដែលកើតឡើងក៏ប៉ុន្តែយើងកត់សម្គាល់ឆ្នាំនេះស្ថានភាពចរាចរណ៍មានលក្ខណៈល្អប្រសើរជាងមុនដោយសារថាគ្រប់ទីកន្លែងមធ្យោបាយច្រើនប៉ុន្តែមិនមានការកកស្ទះទេដូចឆ្នាំទៅៗមានការកកស្ទះ»។
យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍គិតចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសានៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរកន្លងទៅនេះនៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤៨លើកធៀបនឹងឆ្នាំ២០១២ ដែលមាន១៦៥លើកគឺថយចុះ១៧លើក ស្មើនឹង១០ភាគរយ។
អាជ្ញាធរឱ្យដឹងទៀតថាក្នុងចំណោមអ្នករងគ្រោះទាំងអស់មានអ្នកថ្មើរជើងចំនួន២០នាក់ និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន ១៦២នាក់។
លោកគៀត ច័ន្ទថារិទ្ធបាននិយាយថាក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃ១៧មេសាមានគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន២០នាក់។
លោកបានបញ្ជាក់ថាខេត្តដែលរងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងឆ្នាំនេះគឺខេត្តកំពង់ចាមមានចំនួន២៥លើក ខេត្តបាត់ដំបង៩លើកនិងខេត្តរតនៈគីរី៥លើក។
លោក ចេវ ហាក់ អនុប្រធានការិយាល័យចរាចរណ៍ជើងគោគនៃស្នងការប៉ូលិសក្រុងភ្នំពេញបាននិយាយថានៅក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាមានគ្រោះថ្នាក់ចរាចរណ៍មាន១១ករណី បានសម្លាប់មនុស្ស៧នាក់ របួសធ្ងន់១១និងរបួសស្រាល៥នាក់។
លោកបានបន្ថែមថា៖
«ក្នុងករណីនេះបើយើងប្រៀបធៀបក្នុងឱកាសបុណ្យចូលឆ្នាំកាលពីឆ្នាំ២០១២ឆ្នាំនេះយើងឃើញថាមានការកើនឡើងនៅក្នុងរាជធានីភ្នំពេញ។ មាន៤ករណីដែលកើនឡើងហើយស្លាប់កើនឡើង៥ករណី»។
កាលពីឆ្នាំ២០១២មានមនុស្សចំនួន៤៨ នាក់បានស្លាប់បាត់បង់ជីវិត និង៣៥០នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចណ៍អំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ។
តាមការសិក្សាដោយអង្គការជនពិការបែលហ្សិក HANDICAP International បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមានការខាតបង់ទឹកប្រាក់រហូតដល់ទៅជិត៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍៕

បក្សប្រឆាំងធ្វើបាតុកម្មទាមទារផ្លាស់ប្តូរគជប
ភ្នំពេញ៖ យ៉ាងតិចមានក្រុមបាតុករប្រមាណជាងមួយពាន់នាក់នៅថ្ងៃពុធនេះបានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យខាងក្រោយស្ថានទូតសហរដ្ឋអាមេរិកដើម្បីធ្វើបាតុកម្មទាមទារឱ្យធ្វើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្ទាប់ពីទទួលរងការចោទប្រកាន់ថាស្ថាប័នមួយនេះធ្វើការមិនឯករាជ្យលម្អៀងទៅរកគណបក្សកាន់អំណាច។
មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនេះបានធ្វើឡើងជាលើកដំបូងមុនការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។
បាតុករជាច្រើនបានស្រែកព្រមៗគ្នាថា៖
«ដូរ ដូរៗៗៗ»។
ក្រុមបាតុករភាគច្រើននៅក្នុងទីក្រុងភ្នំពេញនិងមកពីតាមបណ្តាខេត្តនានាបានចងបូរពណ៌សនៅនឹងក្បាល ព្រមទាំងកាន់ពាក្យស្លោកនិងបដាជាច្រើនផ្ទាំងដែលបានសរសេរថាត្រូវតែផ្លាស់ប្តូរគជប។
មានក្រុមបាតុករជាច្រើនមកពីស្រុកកៀនស្វាយខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តតាកែវ និងនៅតាមជាយក្រុងភ្នំពេញមួយភាគធំត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ស្ទាក់មិនឱ្យពួកគេចូលរួមធ្វើបាតុកម្ម បើទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រុមអ្នករៀបចំ។
ការធ្វើបាតុកម្មនេះមិនមានការប៉ះទង្គិចដោយអំពើហិង្សាណាមួយជាមួយនឹងកម្លាំងមានសមត្ថកិច្ចទេគ្រាន់តែកម្លាំងប៉ូលិសប្រដាប់ដោយខែល ដំបងឆក់ និងអាវុធស្វ័យប្រវត្តិ បានព្យាយាមដាក់របាំងការពារក្រុមបាតុករកុំឱ្យបុកទំលុះនិងដើម្បីដើរក្បួនដង្ហែរទៅកាន់ទីស្នាក់ការគជបដែលមានទីតាំងនៅក្រសួងមហាផ្ទៃ។
ដំបូងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមបាតុករថាប្រសិនណាបើគជបមិនមកទទួលញត្តិទេលោកនឹងដឹកនាំដើរដង្ហែរក្បួនទៅកាន់ទីស្នាក់ការរបស់គជបក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកទើបមានតំណាងនៃមន្ត្រីគជបពីរនាក់មកទទួលញត្តិទើបក្រុមបាតុករបានសម្រេចរំសាយ។
លោក សាន តាំងស៊ីឌឿន មន្ត្រីដែលគជបបានចាត់តាំងមកទទួលញត្តិបាននិយាយប្រាប់ក្រុមអ្នកកាសែតថាលោកនឹងយកញត្តិនេះទៅជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ។
«សន្យាថានឹងយកញត្តិនេះទៅជូនថ្នាក់ដឹកនាំដើម្បីពិនិត្យនិងដោះស្រាយ។ ខ្ញុំមិនហ៊ានថាទេ។តួនាទីខ្ញុំមានតែប៉ុណ្ណឹងទេ»។
លោកកឹម សុខា បានថ្លែងអំណរគុណដែលគជបបានចាត់តំណាងមកទទួលយកញត្តិក៏ប៉ុន្តែលោកសុំឱ្យមន្ត្រីជាន់ខ្ពស់មកទទួលញត្តិ មិនមែនចាត់តំណាងនោះទេដែលទង្វើបែបនេះលោកមិនមានការពេញចិត្ត។
«យើងសុំឱ្យគជបដូចគាត់ឆ្លើយអម្បាញ់ម៉ិញហ្នឹងថាឱ្យមានការឆ្លើយតបដោយដំណោះស្រាយជាវិជ្ជមានដើម្បីបញ្ចប់នៅបាតុកម្មបែបនេះតទៅទៀត»។
នៅក្នុងញត្តិមួយច្បាប់ដែលដាក់ចំណងជើងស្តីពី «សុឆន្ទៈមហាជនចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»បានទាមទារឱ្យសើរើឡើងវិញនូវបញ្ជីឈ្មោះបោះឆ្នោតដែលគជបបានធ្វើហើយត្រូវបានអង្គការNDI និង Comfrelរកឃើញថាមានកំហុសយ៉ាងធ្ងន់ធ្ងរនិងការបំប៉ោងនិងការលុបឈ្មោះអ្នកបោះឆ្នោតអណត្តិទី៥នេះ។
ញត្តិនេះក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងបារីសថ្ងៃទី២៣តុលាឆ្នាំ១៩៩១ឱ្យធ្វើការគាបសង្កត់រដ្ឋាភិបាលកម្ពុជាដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
ព្រះអង្គម្ខាស់ស៊ីសុវត្ថិធម្មិកោ សមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងបាតុកម្មបានមានបន្ទូលថាគជបគួរតែផ្លាស់ប្តូរសមាភាពថ្នាក់ដឹកនាំតែម្តង។
«វាអត់តម្លៃ ការបោះឆ្នោតហ្នឹងគេរៀបចំបោះឆ្នោតដើម្បីតែបក្សតែមួយ។ម្ល៉ោះហើយការរៀបចំការបោះឆ្នោតហ្នឹងវាអត់តម្លៃទាល់តែសោះ»។
លោកទេព នីថាអគ្គលេខាធិការនៃគជបធ្លាប់បាននិយាយប្រាប់VOA ថាគជបធ្វើការដោយឯករាជ្យនិងមិនលំអៀងទៅរកគណបក្សណាមួយទេ៕

អឺរ៉ុបនិយាយសម្រាលចំពោះអវត្តមានរបស់ក្រុមអ្នកសង្កេតការពីតំបន់អសន្តិសុខនៅក្នុងការបោះឆ្នោតនៅប៉ាគីស្ថាន
សហភាពអឺរ៉ុបកំពុងដាក់ពង្រាយក្រុមអ្នកសង្កេតការដើម្បីសង្កេតមើលដំណើរការបោះឆ្នោតនៅក្នុងប្រទេស ប៉ាគីស្ថាន សម្រាប់ការបោះឆ្នោត នាខែឧសភារបស់ប្រទេសនេះ។ ប៉ុន្តែ មិនមានអ្នកសង្កេតការណាម្នាក់ នឹងធ្វើដំណើរទៅកាន់តំបន់ដែលមានគ្រោះថ្នាក់ខ្ពស់របស់ប្រទេសនេះទេ។ ស៊ែរ៉ន់ បិន (Sharon Behn) រាយការណ៍មកពីទីក្រុងអ៊ីស្លាមាបាដ (Islamabad) ស្តីពីផលប៉ះពាល់ ដែលភាពអវត្តមានរបស់សភាពអឺរ៉ុបនៅក្នុងតំបន់ទាំងនោះ នឹងមានទៅលើការផ្លាស់ប្តូររដ្ឋាភិបាលស៊ីវិលទៅរដ្ឋាភិបាលស៊ីវិលមួយទៀត ដំបូងបង្អស់របស់ប្រទេស ប៉ាគីស្ថាន តាមរយៈហិបឆ្នោត។
ប្រទេសអាស៊ីអាគ្នេយ៍ព្យាយាមស្តារឯកភាពឡើងវិញនៅសន្និសីទកំពូលប្រចាំឆ្នាំ
បាងកក៖ មេដឹកនាំអាស៊ីអាគ្នេយ៍នឹងប្រមូលផ្តុំគ្នាក្នុងប្រទេសព្រុយណេនៅថ្ងៃពុធសប្តាហ៍នេះដើម្បីចូលរួមសន្និសីទកំពូលប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ក្រុមក្នុងតំបន់នោះកំពុងព្យាយាមធ្វើឲ្យជឿនលឿនដល់ផែនការសមាហរណកម្មសេដ្ឋកិច្ចនឹងស្តារទំនាក់ទំនងឡើងវិញក្រោយពីមានការទាស់ទែងគ្នាអំពីជម្លោះដែនដីជាមួយចិនក្នុងសមុទ្រចិនខាងត្បូង។ អាស៊ានបានកំណត់ពេលវេលាដើម្បីបង្កើតសហគមន៍សេដ្ឋកិច្ចនៅចុងឆ្នាំ២០១៥ ស្រដៀងគ្នានិងសហភាពអឺរ៉ុប។
ទោះបី ប្រទេសទាំងនោះ បានកាត់បន្ថយពន្ធលើទំនិញនាំចេញឬចូលជាច្រើនក្នុងក្តីសង្ឃឹមទុកចំពោះបញ្ចូលគ្នាក៏ដោយ អ្នកវិភាគខ្លះចោទសួរថាតើតំបន់នោះ ប្រុងប្រៀបរៀបចំពេញលេញដើម្បីដោះស្រាយបញ្ហាលំហូរទំនិញ សេវាកម្មនិងពលកម្មដោយសេរីហើយឬនៅ?
លោក Rodolfo Severino ជាអតីតអគ្គលេខាធិការសមាគមអាស៊ាន ហើយឥឡូវនេះជានាយកមជ្ឈមណ្ឌលការសិក្សាអាស៊ាននៅវិទ្យាស្ថានការសិក្សាតំបន់អាស៊ីអាគ្នេយ៍ក្នុងប្រទេសសឹង្ហបូរី។ លោកដាស់តឿនមនុស្សដែលនិយាយថា សមាហរណកម្មសេដ្ឋកិច្ចនឹងមានចលនាយឺតពេក។
«មនុស្សខ្លះមិនមានការអត់ធ្មត់ទាល់តែសោះ។ ពួកគេគិតថាអាស៊ានគួរតែផ្លាស់ប្តូរជាបន្ទាន់នូវកិច្ចការផ្ទៃក្នុងដើម្បីឲ្យសម្រេចគោលបំណងសមាហរណកម្មសេដ្ឋកិច្ច។ ជាការណ៍ពិតវា នឹងមិនកើតមានឡើងបានទេ»។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានជួបប្រទះការរីកលូតលាស់សេដ្ឋកិច្ចដ៏ខ្លាំងទោះបីសេដ្ឋកិច្ចសកលលោក មិនរីកចម្រើនក៏ដោយ។ ប៉ុន្តែមានការព្រួយកង្វល់ថាតើប្រទេសមានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងរបស់តំបន់ដូចជាសឹង្ហបូរីនិងព្រុយណេ អាចបញ្ចូលប្រកបដោយជោគជ័យជាមួយប្រទេសផ្សេងៗដែលទើបតែបើកចំហសេដ្ឋកិច្ចកាលពីពេលថ្មីៗដល់ការវិនិយោគទុនខាងក្រៅនិងពាណិជ្ជកម្មបរទេស ដូចជាប្រទេសនិងភូមា។
សមាជិកអាស៊ាន ក៏រួមមានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន ថៃនិងវៀតណាមដែរ។
មេដឹកនាំអាស៊ានក៏ត្រូវគេរំពឹងធ្វើការជួសជុលការបែកបាក់ដែលលេចឡើងក្នុងអំឡុងពេលនៃជំនួបកាលពីឆ្នាំទៅក្នុងរាជធានីភ្នំពេញ។
កម្ពុជាដែលជាម្ចាស់ផ្ទះ បានគាំទ្រប្រទេសចិនដើម្បីរារាំងមិនឲ្យចេញសេចក្តីថ្លែងការណ៍ដែលសម្តែងការបារម្ភអំពីការទាមទារយ៉ាងគគ្លើនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើដែនដីក្នុងសមុទ្រចិនខាងត្បូង។
វាជាលើកទីមួយក្នុងប្រវត្តិ៤៥ឆ្នាំរបស់អាស៊ានដែលខ្លួន ខកខានមិនចេញសេចក្តីថ្លែងការណ៍របស់ប្រធានដែលសង្កត់ពីការមូលមតិរបស់ក្រុមនោះ។
ចិនទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ ដែលធ្វើឲ្យមានជម្លោះជាមួយនឹងការទាមទារជាន់គ្នាដោយកោះតៃវ៉ាន់ និងព្រុយណេ ម៉ាឡេស៊ី ហ្វីលិពីន និងវៀតណាម។
លោក Prapat Thepchatree ជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ាននៅសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក។
«កាលពីឆ្នាំទៅជាការដើរថយក្រោយសម្រាប់អាស៊ានបើនិយាយពីការបែកបាក់គ្នា។ ប៉ុន្តែឆ្នាំនេះដូចដែលយើងអាចមើលឃើញពីលទ្ធផលនៃជំនួបរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលប្រុងប្រៀបសម្រាប់សន្និសីទកំពូល យើងអាចមើលឃើញថាអាស៊ានបានបង្ហាញជំហររួមគ្នាម្តងទៀត»។
ជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងប្រទេសព្រុយណេនៅដើមខែនេះ បានព្រមព្រៀងគ្នាធ្វើការសន្ទនាជាមួយចិនលើក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង។
ចិនបានការពារការទាមទាររបស់ខ្លួននៅក្នុងដែនដីដែលសម្បូរទៅដោយរ៉ែ ប្រេងនិងត្រី ក្នុងសមុទ្រចិនខាងត្បូងដោយការបង្កើនការយាមល្បាតនិងការពារនាវានេសាទរបស់ខ្លួន។ ការលុកលុយជាប្រចាំរបស់កប៉ាល់ទាំងនោះ បានបង្កើនការតានតឹងក្នុងតំបន់។
អាស៊ានចង់បានកិច្ចព្រមព្រៀងមួយដែលច្បាប់តម្រូវឲ្យធ្វើតាមដើម្បីបង្អាក់ចំណាត់ការដ៏គគ្លើនបែបនេះ។ កិច្ចព្រមព្រៀងនោះ នឹងជំនួសការសន្យារយៈពេល១០ឆ្នាំដោយប្រទេសទាមទារតវ៉ាមិនបណ្តាលឲ្យមានជម្លោះ ដែលគេស្គាល់ថា សេចក្តីប្រកាសប្រតិបត្តិ (Declaration of Conduct)។ ទោះបីភាពការតានតឹងលើបញ្ហាដែនដីបន្តមានក៏ដោយ ពួកអ្នកវិភាគនយោបាយនិយាយថា ព្រុយណេដែលធ្វើជាប្រធានអាស៊ាន ទំនងជាវិលត្រឡប់ទៅកាន់ការមូលមតិដែលមានជាប្រពៃណី ហើយទំនងផ្តោតលើកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្មផង។
ទោះបីសន្និសីទកំពូលអាស៊ានក្នុងប្រទេសកម្ពុជាកាលពីឆ្នាំទៅមានការសៅហ្មងដោយការតានតឹងជាមួយចិនក៏ដោយ ការជោគជ័យមួយ គឺកិច្ចផ្តួចផ្តើមពាណិជ្ជកម្មសេរីដែលគេស្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ធំទូលាយក្នុងតំបន់ ឬRCEP។
RCEP ត្រូវគេចាត់ទុកថាជាគូប្រជែងដល់កិច្ចព្រមព្រៀងដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅពេលដែលអង្គការទាំងនោះ រួមមានទាំងសមាជិកអាស៊ានគឺព្រុយណេ ម៉ាឡេស៊ី សឹង្ហបូរី និងវៀតណាមនិងអូស្ត្រាលី ញូវែលហ្សេឡង់ ជប៉ុននិងកូរ៉េ។
ប៉ុន្តែមិនដូចជាកិច្ចព្រមព្រៀង TPP កិច្ចព្រមព្រៀងRCEP រួមមានចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកហើយជាប្រទេសមានពាណិជ្ជកម្មដ៏ធំបំផុត។
អ្នកវិភាគនយោបាយ Prapat បានច្រានចោលសំណើថាកិច្ចព្រមព្រៀងប្រកួតប្រជែងគ្នា ជាសង្គ្រាមពាណិជ្ជកម្មតំណាងឲ្យចិននិងសហរដ្ឋអាមេរិក។
«លោកអ្នក អាចមើលឃើញថា សហរដ្ឋអាមេរិកជាស្នូលមួយរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាមេដឹកនាំរបស់ TPP នេះ ជាការច្បាស់ណាស់។ ប៉ុន្តែ ចំពោះអង្គការ FTA អាស៊ាន វាមិនបានបញ្ជាក់យ៉ាងច្បាស់ថាចិននឹងក្លាយជាមេដឹកនាំរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA អាស៊ានទេ។ ប៉ុន្តែផ្ទុយទៅវិញ អាស៊ាននឹងក្លាយជាស្នូលដ៏សំខាន់មួយ។ អាស៊ាន នឹងក្លាយជាអ្នកដឹកមុខរបស់កិច្ចព្រមព្រៀងសេរីអាស៊ាន»។
ក្រុម RCEP រួមមានប្រទេសដែលមានប្រជាពលរដ្ឋ៣.០០០លាននាក់ ដោយមានផលិតផលសរុបក្នុងស្រុក២០លានលានដុល្លារ។ កិច្ចព្រមព្រៀងនោះនឹងរួមបញ្ចូលទំនិញ សេវាកម្ម នីតិវិធីពាណិជ្ជកម្មសម្រាប់ដោះស្រាយជម្លោះ ការការពារសិទ្ធិកម្មសិទ្ធិបញ្ញានិងបញ្ហាផ្សេងៗទៀត៕

Wednesday, April 24, 2013
Avalanche in Colorado Kills Five Snowboarders
DENVER — Five snowboarders were killed Saturday afternoon after apparently setting off an avalanche atop Colorado’s Loveland Pass, a popular spot for backcountry enthusiasts, a law-enforcement official said.
The official, Sheriff Don Krueger of Clear Creek County, a rural, mountainous area about 60 miles west of Denver, said that six snowboarders were ascending the pass together at around 2 p.m. when the slope broke away, releasing a deadly plume of snow 400 to 500 feet wide and 8 feet deep.
One of the snowboarders was able to extract himself, descend to a nearby highway and flag down a truck from the state’s Transportation Department. It took rescuers four hours to recover the bodies of the other five, whose names were not released Saturday.
Krueger said all of the snowboarders had been equipped with avalanche gear, including beacons designed to transmit their location through thick layers of snow.
Saturday’s accident was the deadliest all season across the country and brought the number of avalanche deaths nationwide to 24. Eleven of those deaths have occurred in Colorado, according to figures from the Colorado Avalanche Information Center.
Colorado has been blanketed with heaps of snow recently, drawing late-season skiers to the backcountry but also increasing the risk of deadly slides. Avalanche forecasters recently rated the danger around Colorado’s Front Range mountains as considerable and warned that although slides were hard to set off, “once they break, they are very large and destructive.”
តើអ្វីទៅដែលជាប្រព័ន្ធពត៏មាន?
ការកំណត់និយមន័យតាមបែបបច្ចេកទេសថាជាសំណុំនៃធាតុផ្សំដែលជាប់ទាក់ទងគ្នាដែលប្រមូល(collect)និងទទួលមកវិញ(Receive) ដំណើរការ(process) រក្សាទុក(store) ហើយនិងចែកចាយពត៏មាន(distribute) ដើម្បីគាំទ្រការសម្រេចចិត្តការសហប្រតិបត្តិការនិងការត្រួតពិនិត្យនៅក្នុងអង្គភាព។បន្ថែមលើគុណសម្បត្តិខាងលើវាក៏អាចជួយអ្នកគ្រប់គ្រងនិងបុគ្គលិកឲ្យគិតវិភាគបញ្ហាលលាតត្រដាង
នូវបញ្ហាស្មុគស្មាញនិងបង្កើតនូវផលិតផលថ្មី។
ហេតុអ្វីត្រូវប្រើប្រព័ន្ធពត៏មាន?
សព្វថ្ងៃនេះ ប្រព័ន្ធពត៏មានត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយហើយមានសារ:សំខាន់សម្រាប់អ្នក
គ្រប់គ្រងដោយសាតែក្រុមហ៊ុនជាច្រើនត្រូវការប្រព័ន្ធពត៏មានដើម្បីរស់រាននិងទទួលបានជោគជ័យ។
ប្រព័ន្ធពត៏មានអាចជួយក្រុមហ៊ុនជាច្រើនពង្រីកសក្តានុពលទៅទីតាំងឆ្ងាយៗដោយធ្វើការផ្តល់នូវផលិតផល
និងសេវាកម្មថ្មីកែទម្រង់ការងារ និងចរន្តការងារហើយធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរបំផុតនូវមធ្យោបាយដែលពួក

Khieu Samphan Not a Political Leader, Witness Tells Tribunal
A former Khmer Rouge commander gave testimony at the UN-backed tribunal Monday, claiming defendant Khieu Samphan had little political leadership in the regime.
Chhouk Rin, 60, who is serving a life sentence for killing three Western backpackers in 1994, took the stand in defense of Khieu Samphan, the former head of state for the Khmer Rouge.
“He was not a political leader,” Chhouk Rin told the court.
Khieu Samphan is on trial for atrocity crimes, including genocide, alongside Nuon Chea, the regime’s chief ideologue.
Chhouk Rin, who refused to answer some questions Monday, told the court that Nuon Chea was the one living leader most responsible for the atrocities of the Khmer Rouge.
Hun Sen Expresses Regret for ‘Catastrophic’ Bombing at Boston Marathon
Prime Minister Hun Sen on Thursday expressed condolences for the United States for Monday’s bombing at the Boston Marathon that has killed at least three people.
“I share my regrets with the United States, regarding the crime that killed civilians in the race,” Hun Sen said in a public speech in Kampot province.
US investigators are continuing an investigation into the bombing, but no information on suspects or motives were officially released by early Wednesday.
Cambodia saw its share of deaths over the New Year, Hun Sen said, but none were as “catastrophic” as the fatalities in Monday’s bombing.
At least 66 died and another 300 were injured during traffic accidents over the Khmer New Year, police reported Thursday.
A quarter of all accidents came from drunk driving, but police spokesman Kiet Chantharith told VOA Khmer that the statistics had improved from last year.
Fatalities on Cambodia’s dangerous roads generally spike during the New Year, a time of revelry across the country.
Subscribe to:
Posts (Atom)